Saturday, August 6, 2016

- ការប្រជែងខាងសាសនា និងការផ្លាស់ប្តូរ




 

នាសម័យអង្គរ ព្រះរាជាណាចក្រខ្មែរដែលជាមហានគរ ប្រកបដោយវប្បធម៌ដ៏មហារុងរឿងថ្កើងថ្កាងអស្ចារ្យ។ ប៉ុន្តែក្រោយពីព្រះមហាក្សត្រខ្មែរព្រះបាទ ជយវរ្ម័នទី៧ សោយទិវង្គត នគរខ្មែរត្រូវទទួលរងនូវវិនាសកម្មគ្រប់បែបយ៉ាង។ការវិភាគផ្នែកស្ថាបត្យកម្មបានឲ្យដឹងថា ភាពវិនាសនេះបណ្តាលមកពីមូលហេតុពីរ គឺការវាតទីនិយមរបស់ប្រទេសសៀម ដែលទើបបានបង្កើតឡើង នៅលើអាណាខេត្តនានារបស់អតីតព្រះកម្ពុជាទេស នឹងការផ្លាស់ប្តូរពីសំណាក់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទជយវរ្ម័នទី៨។ ព្រះអង្គបានប្តូរសាសនាផ្លូវការ ពីព្រះពុទ្ធសាសនាមហាយានរបស់ព្រះបាទជយវរ្ម័នទី៧ ទៅព្រហ្មញ្ញសាសនាវិញ ដែលបានធ្វើឲ្យជនជាតិខ្មែរបែកបាក់សាមគ្គីរវាងគ្នា និងគ្នា។ ក្នុងករណីនេះហើយ ដែលគេសងេ្គតឃើញប្រពន្ធ័សាសនា ដែលមានពីមុនត្រូវបានផ្លាស់ប្តូរស្ទើរតែទាំងអស់។ មួយភាគធំនៃចម្លាក់នៃបុរាណដ្ឋានានាដែល ឧទ្ទសចំពោះព្រះពុទ្ធសាសនាត្រូវគេបំផ្លាញ ឬបំផ្លាស់ប្លូរទម្រង់ ពីលក្ខណ:ពុទ្ធនិយមទៅព្រាហ្មណ៏និមយវិញ។
ផ្លាស់រូបព្រះពុទ្ធអង្គ ទៅជារូបព្រះសិវលិង្គ លើកលែងតែ ចម្លាក់តំណាងព្រះពោធិសត្វអវលោកេស្វរៈចេញដែលមានភាពស្រដៀង នឹងលទ្ធិព្រាហ្មញ្ញសាសនាផ្នែកនិមិត្តរូប ឬអត្ថន័យ។ការដែលយើងឃើញព្រះកេសនៃព្រះពុទ្ធអង្គប្រក់នាគជាច្រើនព្រះអង្គ ត្រូវបានបំផ្លាញ។មូលហេតុនៃការបំផ្លាញនៃព្រះពុទ្ធរូបទាំងនោះបណ្ដាលមកពីកត្តាសាសនា។​ ចម្លាក់ព្រះពុទ្ធអង្គ នៅតាមប្រាសាទនានាត្រូវគេដាប់ចោលហើយត្រូវបានជួនំសដោយសំណាកសិវលិង្គ។   រីឯ ព្រះពុទ្ធអង្គមួយចំនួនទៀងត្រូវគេឈូសចោលតែម្ដង។
        តាមការសងេ្កតលើលក្ខណ:នៃការខូចខាតរបស់ប្រាសាទ ពិសេសចម្លាក់ប្រាសាទនាគព័ន្ធ និងប្រាសាទដទៃទៀត បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា បានទទួលនូវការផ្លាស់ប្តូរសាសនា ក្នុងរយ:ពេលដ៏ខ្លីនាសតវត្សទី១៣នៃគ្រឹស្តសករាជ។ ក៏ប៉ុន្តែទង្វើនេះ ពុំបានទទូលនៅជោគជ័យជាសា្ថពរឡើយ។ ព្រហញ្ញសាសនានៅសម័យក្រោយអង្គ ឈប់ក្លាយជាសាសនារបស់រដ្ឋដូចសម័យមុនៗទៀត។
      ព្រះបាទស្រីន្រ្ទវម៌្ម​ បានប្តូរសាសនាផ្លូវការម្តងទៀតទៅពុទ្ធសាសនាថេរវាទ ដូចឃើញក្នុងសិលាចារឹក  K.៧៥៤ ឆ្នាំ១២៣០/១៣០៨ ហើយនាមព្រះអង្គ គេឃើញមាននៅក្នុងប្រាសាទបន្ទាយស្រី K.៥៦៧ និង  ​​​​​​​K. ៥៦៨, K.៥៦៩និងសិលាចារឹកមង្គលាថិ K.៤៨៨។ សិលាចារិមួយផ្សេងទៀត K.៩៣០ តាមរូបរាងអក្សរចារិកក្នុងសម័យនោះ និងយាយពីការធ្វើតង្វាយដល់ព្រះពុទ្ធរូបពីរអង្គគឺ  វ្រះ កម្រតេងអញ ស្រីស្រីន្រ្ទសុគត និង ស្រីន្រ្ទត្រៃលោក្សមហានាថ ។ សិលាចារិក K .៧៥៤ សិលាចារិកនេះ ចាប់ផ្តើមដោយកាលបរិចេ្ឆទស.ក(មហាសករាជ)១២៣០ និងនាមព្រះមហាក្សត្រវ្រះកម្រតេងអញ ស្រី ស្រីន្រ្ទវម្មិទេវ។ យើងឃើញថា គោរម្យងារព្រះមហាក្សត្រពុំប្តូរតាមការផ្លាស់ប្តូរសាសនាទេ។ សិលាចារិករបស់ព្រះបាទស្រីន្រ្ទវម៌្ម ដែលផ្តើមជាភាសាបាលី១០គាថា ដោយបន្តភាសាបាលីផ្តើមដោយសំដែងការគោរពចំពោះព្រះពុទ្ធ(ជីនៈ) ធម្ម និង សង្ឃ បន្ទាប់មកនិយាយថា នៅឆ្នាំ១២៩៦ មានព្រះមហាក្សត្រមួយអង្គព្រះនាម សិរិសិរិន្ទវម៌្ម​ (ឈ្មោះជាភាសាបាលីរបស់ព្រះបាទស្រីស្រីន្រ្ទវម៌្ម)សោយរាជ្យនៅយសោធរបុរ:។នៅឆ្នាំ១២៣០ សេ្តចអង្គនេះបានប្រទានភូមិ សិរិសិរិន្ទរតគាម ឲ្យដល់មហាថេរ សិរិសិរិន្ទមោលិ។ ក្រោយមកទៀតនៅ១២៣១ ព្រះពុទ្ធ ដបិមាមួយអង្គទៀត ត្រូវបានស្ថាននាឡើង ដោយមានថ្វាយអ្នកថែទាំទាំងប្រុសទាំងស្រី ។ ទាំងនេះ បង្ហាញឲ្យឃើញថា នៅសម័យក្រោយៗមកពុទ្ធសាសនាត្រុវមហាក្សត្រត្ររាប់រកឡើងវិញ។

No comments: